កីឡា

លេង​មួយ​ទំហឹង! Newcastle រៀប​ផែនការ ​​ឆក់​យក​កីឡាករ United ៤​នាក់​នៅ​ខែ​មករា

ក្លឹប​អ្នក​មាន​ជាន់​ថ្មី Newcastle United កំពុង​សម្លឹង​​ឆក់​យក​​កីឡាករ ​មួយ​ចំនួន​របស់ Manchester United នៅ​ក្នុង​ទីផ្សារ​ដោះដូរ ​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ ។

Newcastle ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រៀម​ចាយ​លុយ​ដ៏​សន្ធឹកសន្ធាប់ ​ក្នុង​ទីផ្សារ​ដោះដូរ​រដូវ​រងារ ក្រោយ​​មាន​ម្ចាស់​ក្លឹប​ថ្មី ​ដែល​ជា​ព្រះអង្គម្ចាស់​ Mahammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ។ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ថា Newcastle បាន​កំណត់​ចង់​ទិញ​​កីឡាករ​ របស់ United ៤​នាក់​ដែល​មិន​ត្រូវ​ជាប់​ជម្រើស​ជាមួយ​ក្លឹប ។

ប្រភព​ពី The Mirror បាន​ចុះ​ផ្សាយ​ថា Newcastle រៀប​ផែនការ​ចង់​ផ្ទេរ​យក Donny van de Beek, Jesse Lingard, Anthiony Martial និង Eric Bailly ។ កីឡាករ​ទាំង​៤​នាក់​នេះ ​សុទ្ធសឹងតែ​ជា​កីឡាករ​បម្រុង ​​មិន​សូវ​បាន​លេង​​ជា​ទៀងទាត់​ឲ្យ United ឡើយ។

​​​ព្រះអង្គម្ចាស់​ Mahammed bin Salman ​ដែល​មាន​ទ្រព្យ​ ដល់​ទៅ​៣២០​ពាន់​លាន​អឹរ៉ូ បាន​​ទិញ​ក្លឹប Newcastle United ក្នុង​តម្លៃ​៣០២​លាន​ផោន ។ គេ​រំពឹង​ថា Newcastle នឹង​ក្លាយ​ជា​ធំ​ថ្មី​មួយ​ទៀត នៅ​អង់គ្លេស ដើរ​តាម​គន្លង ​របស់ Manchester City ៕

Most Popular

To Top