ខាងក្រោមនេះ ជាម្ចាស់ក្លឹបបាល់ទាត់ទាំង១០ ដែលមានទ្រព្យច្រើនជាងគេបំផុត នៅក្នុងពេលនេះ បើយោងតាមទិន្នន័យរបស់សារព័ត៌មាន BT Sport៖
១. មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីត៖ មានព្រះអង្គម្ចាស់ Mohammed bin Salman ជាប្រធាន និងជារាជទាយាទរាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលជាម្ចាស់ថ្មីក្លឹប Newcastle មានទ្រព្យសម្បត្តិសរុបជាង ៤៣៧ពាន់លានដុល្លារ។
២. ព្រះអង្គម្ចាស់ Sheikh Mansour៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ដែលជាម្ចាស់ក្លឹប Manchester City មានទ្រព្យសម្បត្តិជាង ៣២ពាន់លានដុល្លារ។
៣. លោក Dietrich Mateschitz៖ សហស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ Red Bull ដែលជាម្ចាស់ក្លឹប Red Bull Salzburg មានទ្រព្យសម្បត្តិជាង ២២ពាន់លានដុល្លារ។
៤. លោក Andrea Agnelli៖ សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតយានត្រកូល Agnelli ដោយមានក្រុមហ៊ុន Stellantis និង Exor ដែលជាម្ចាស់ក្លឹប Juventus មានទ្រព្យសម្បត្តិជាង ១៥ពាន់លានដុល្លារ។
៥. លោក Roman Abramovich៖ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ដែលជាម្ចាស់ក្លឹប Chelsea មានទ្រព្យសម្បត្តិជាង ១៣ពាន់លានដុល្លារ។
៦. លោក Philip Anschutz៖ មហាសេដ្ឋីមានក្រុមហ៊ុនក្នុងដៃជាច្រើន មានទាំងវិស័យឧស្សាហកម្ម កម្សាន្ត សារព័ត៌មាន ដែលជាម្ចាស់ក្លឹប LA Galaxy មានទ្រព្យសម្បត្តិជាង ១១ពាន់លានដុល្លារ។
៧. លោក Stan Kroenke៖ ម្ចាស់ក្រុមហ៊ុនកីឡា និងកម្សាន្ត Kroenke Sports & Entertainment ដែលជាម្ចាស់ក្លឹប Arsenal ផងដែរមានទ្រព្យសម្បត្តិជាង ៩.២ពាន់លានដុល្លារ។
៨. លោក Nasser Al Khelaifi៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគ Qatar Sports Investments ដែលជាម្ចាស់ក្លឹប Paris Saint Germain មានទ្រព្យសម្បត្តិជាង ៨.៩ពាន់លានដុល្លារ។
៩. លោក Zhang Jindong៖ ស្ថាបនិកក្រុមហ៊ុន E-commerce Suning.comដែលជាម្ចាស់ក្លឹប Inter Milan មានទ្រព្យសម្បត្តិជាង ៨.៤ពាន់លានដុល្លារ។
១០. លោក Guo Chuangchang៖ ប្រធានក្រុមហ៊ុន Fosun International Limited ដែលជាម្ចាស់ក្លឹប Wolverhampton Wanderers មានទ្រព្យសម្បត្តិជាង ៧ពាន់លានដុល្លារ៕ Source: Sabay