កីឡា

Wijnaldum មិនសូវសប្បាយចិត្តឡើយ ជាមួយនឹង PSG

កីឡាករ Georginio Wijnaldum នៅសប្តាហ៍នេះ បានធ្វើការសារភាពយ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយថា គាត់មិនសូវជាសប្បាយចិត្តខ្លាំងនោះទេ ពេលកំពុងមានវត្តមាន លេងជាមួយនឹង PSG ហើយជីវិតរស់នៅប្រទេសបារាំង គឺពិតជាលំបាក។

PSG បានចុះកុងត្រាទិញ យក Wijnaldum ពីក្លឹបហង្សក្រហម Liverpool ដោយមិនមានតម្លៃខ្លួនឡើយ កាលពីរដូវក្តៅកន្លងមកនេះ បន្ទាប់ពីកីឡាករហូឡង់រូបនេះ បានបង្ហាញស្នាដៃ ក្នុងនាមជាកីឡាករសំខាន់ម្នាក់ ដែលជួយឲ្យក្លឹបអង់គ្លេសរូបនេះ លើកពាន Champions League ផង Premier League ផងក្នុងរយៈ២រដូវកាលចុងក្រោយ។

កីឡាករបាននិយាយថា៖ ខ្ញុំមិនអាចនិយាយថាពេលនេះ ខ្ញុំសប្បាយចិត្ត១០០ភាគរយនោះទេ។ ស្ថានភាពមិនល្អដូចការរំពឹងទុក ប៉ុន្តែខ្ញុំនឹងបន្តគិតវិជ្ជមាន ពីព្រោះថាវាគឺជាបាល់ទាត់ ហើយខ្ញុំត្រូវតែបន្តរៀនសូត្រ ពីវាបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top