កីឡា

Barcelona ឈានទៅដល់កុងត្រា ដែលមានតម្លៃខ្លួន របស់ Pedri ប្រមាណជា ៦០០លានអ៊ឺរ៉ូ

ក្លឹបយក្សអេស្បាញ Barcelona បានឈាន ទៅដល់កិច្ចព្រមព្រៀងមួយ ដែលអាចធានា អំពីអនាគតរបស់កីឡាករវ័យក្មេង ដ៏សំខាន់ម្នាក់របស់ក្លឹប ព្រមជាមួយនឹងការ ចំណាយដ៏ច្រើនទៅលើកីឡាករ ខណៈដែលក្លឹបកំពុងមានបញ្ហា ហិរញ្ញវត្ថុនៅឡើយនោះ។

The Goal ជឿជាក់ថា បានផ្តល់កុងត្រាថ្មី ជាមួយនឹងតារា ឆ្នើមអេស្បាញរូបនេះ ហើយដែលនឹង មានសុពលភាពរហូត ទៅដល់ឆ្នាំ២០២៥ ខណៈដែលកីឡាករពិតជាមាន អារម្មណ៍រីករាយខ្លាំងបំផុត ចំពោះដំណឹងនេះ។

Barca ក៏បានដាក់លក្ខខណ្ឌ រួចរាល់ហើយដែរ ដែលមានន័យថា Pedri នឹងមានតម្លៃខ្លួន រហូតទៅដល់ ៦០០លានអ៊ឺរ៉ូ ប្រសិនបើកីឡាករឬក្លឹបណាចង់បានគាត់ ចេញពីCamp Nou នៅក្រោយកិច្ចព្រមព្រៀងនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top