អតីតកីឡាករឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenal លោក Jack Wilshere បានបញ្ជាក់នៅសប្តាហ៍នេះ ហើយថា លោកគ្មានបំណងចូលនិវត្ត ពីបាល់ទាត់អាជីពឡើយ ទោះបីជាបច្ចុប្បន្នបានត្រឹមការងារ ជួយដល់កិច្ចការងារ របស់លោក Per Meretesacker ជាមួយនឈុតយុវជនរបស់ក្លឹប Arsenal ក្តី ។
Wilshere បាននិយាយថា ៖បច្ចុប្បន្នខ្ញុំកំពុងជួយ ដល់ការងារគ្រូបង្វឹក របស់ក្លឹបពីព្រោះថា ក្លឹបក៏បានជួយខ្ញុំផងដែរ ហើយជាការងារដ៏រីករាយមួយ ដែលអាចជួយដល់កីឡាករ វ័យក្មេងៗ ប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំ គ្មានបំណងចង់បញ្ចប់អាជីព ភ្លាមនោះទេ។
លោកបន្តថា នៅតែគិតពិចារណាអំពីអនាគត នៅឡើយហើយក៏នៅតែមានមហិច្ចិតា ចង់បន្តការលេងក្នុងកម្រិតអាជីព នៅឡើយដែរ ដោយមិនចង់ទៅចាប់ផ្តើម អាជីពជាគ្រូបង្វឹកនៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី