យន្តហោះឯកជនផ្ទាល់ខ្លួន ជារបស់ដ៏ថ្លៃមួយ សម្រាប់មនុស្សធម្មតា ក្នុងការទិញយកមកប្រើប្រាស់ ។ ទោះជាយ៉ាងណាក្ដី ចំពោះកំពូលកីឡាករបាល់ទាត់ យន្តជនឯកនេះ សំខាន់បំផុត ក្នុងការជួយសម្រាលការងារ របស់ពួកគេនៅក្នុងការធ្វើដំណើរដោយសារ ត្រូវការធ្វើដំណើរច្រើន ដូចជាទៅជួបគ្រួសារ ចុះកុងត្រាចុះកុងត្រា ជាមួយផលិតផលនេះនោះ ហើយត្រលប់មកបង្ហាញខ្លួន នៅក្លឹបវិញ ឲ្យទាន់ពេលវេលា។
បើយោងតាមការចុះផ្សាយ របស់ Menkor Aviation ដែលជាភ្នាក់ងារអាកាសចរណ៍មួយកន្លែង ខាងក្រោមនេះជាកំពូលកីឡាករ បាល់ទាត់ទាំង៦រូប ដែលមានយន្តហោះផ្ទាល់ខ្លួនថ្លៃបំផុត ក្នុងពេលនេះ៖
១. Cristiano Ronaldo ៖ ប្រើប្រាស់យន្តហោះឯកជន ប្រភេទ Gulfstream G650 មានតម្លៃ ៦៥លានដុល្លារ។

២. Lionel Messi៖ ប្រើប្រាស់យន្តហោះឯកជន ប្រភេទ Gulfstream V មានតម្លៃ ៤៥លានដុល្លារ។

៣. Zlatan Ibrahimovic៖ ប្រើប្រាស់យន្តហោះឯកជនប្រភេទ Cessna Citation Longitude មានតម្លៃ ២៦លានដុល្លារ។

៤. Neymar៖ ប្រើប្រាស់យន្តហោះឯកជនប្រភេទ Cessna Citation Sovereign មានតម្លៃ ២២លានដុល្លារ។

៥. Paul Pogba៖ ប្រើប្រាស់យន្តហោះឯកជនប្រភេទ Gulfstream G280 មានតម្លៃ ២០លានដុល្លារ។

៦. Gareth Bale៖ ប្រើប្រាស់យន្តហោះឯកជនប្រភេទ Cessna Citation XLS+ មានតម្លៃ ៨លានដុល្លារ៕

