កីឡា

Conor ដើរ​លេង​ តាម​ផ្លូវ​នៅ​អ៊ីតាលី​ អម​ដោយ​អង្គរក្ស​៤នាក់​ និង​អ្នក​កាន់​កែវ​ស្រា​១នាក់​

Conor McGregor ​កំពូល​កីឡាករ​ MMA កំពុង​ចំណាយ​ពេល​វិស្សមកាល ​កម្សាន្ត​​ជា​មួយ​គូ​ដណ្ដឹង ​របស់​ខ្លួន​កញ្ញា​ Dee Devlin នៅ​ទីក្រុង​ Rome ប្រទេស​អ៊ីតាលី​ ។

កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​ពួក​គេ​ទាំង​ពីរ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​លេង ​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​ Rome មួយ​នេះ​ ដោយ​អម​ដោយ​អង្គរក្ស​៤នាក់​ និង​អ្នក​កាន់​កែវ​ស្រា​ឲ្យ​ Conor ១នាក់ ។​

អង្គរក្ស​ និង​អ្នក​កាន់​កែវ​ស្រា​សុទ្ធ​ តែ​ពាក់​អាវ​ធំ​ ក្រវាត់​ក​ រី​ឯ​ Conor និង​ដៃ​គូ​របស់​ខ្លួន​ពាក់​អាវ​យឺត​ និង​ខោ​ខូវបយ​សាមញ្ញ​ធម្មតា​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ជា​ច្រើន​បាន​ចោមរោម​ថត​ពួក​គេ​ ។

សកម្មភាព​ទាំង​នេះ​ហាក់​បី​ធ្វើ​ឲ្យ​ Conor សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​កំពូល​កីឡាករ​នេះ​ បាន​បង្ហោះ​វីដេអូ​ពី ​សកម្មភាព​អ្នក​គាំទ្រ ​ចោមរោម​ថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ ដោយ​ថែម​ទាំង​បាន​សរសេរ​បែប​ពេញ​ ចិត្ត​នឹង​ការ​កម្សាន្ត​នៅ​ទី​ក្រុង​ Rome ប្រទេស​អ៊ីតាលី​៕

Most Popular

To Top