កីឡា

Liverpool បង្ហាញក្តី ចាប់អារម្មណ៍ ចំពោះកីឡាករ Raphinha នៅរដូវក្តៅខាងមុខនេះ

កីឡាករខ្សែ ប្រយុទ្ធស្លាប ប្រេស៊ីល Raphinha កំពុងបានក្លាយទៅជាកីឡាករ គោលដៅដ៏អទិភាពម្នាក់ទៀត សម្រាប់ក្លឹបហង្ស ក្រហម Liverpool នៅរដូវក្តៅខាងមុខនេះ បើយោង តាមការបញ្ជាក់ របស់ភ្នាក់ងារ របស់កីឡាករលោក Deco ។

Raphinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Leeds United នឹងមានតម្លៃខ្លួនប្រមាណ ជា១៧លានផោនរូបនេះ បានផ្ទេរមកចូលរួមក្លឹបអង់គ្លេស នេះកាលពីខែតុលា ឆ្នាំ២០២០ ពីក្លឹបបារាំង Rennes ហើយបានកំពុងតែកសាងទំរង់លេង ដ៏អស្ចារ្យមួយឲ្យ Leeds និងគ្រូបង្វឹកលោក Marcelo Biesla។

Raphinha រូបនេះកំពុងមានភ្នាកងារឆ្នើមម្នាក់ ដែលជាអតីតតារា ឆ្នើមរបស់ក្លឹប Barcelona និងក៏ដូចជា Barcelona លោក Deco ផងដែរហើយជឿជាក់ថា បច្ចុប្បន្នកំពុងទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើន នៅអ៊ឺរ៉ុបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top