ក្លឹបតោខៀវ Chelsea នឹងត្រូវលេងប្រកួតមួយ ចំនួន ខាងមុខនេះ ដោយមិនមានវត្តមាន របស់កីឡាករសំខាន់ៗ ជាច្រើននាក់ បូករួមចុងក្រោយនេះ ដោយមានទាំងខ្សែប្រយុត្ធអាមេរិក Christian Pulisic ផងដែរ។
ការប្រកួតនៅថ្ងៃសៅរ៍នេះ Chelsea នឹងត្រូវប៉ះប្រកួតជាមួយ នឹងក្រុម Brenford ប៉ុន្តែ Pulisic ដែលទទួលរង របួសនៅក្នុងការប្រកួតឲ្យជម្រើសជាតិ ព្រមទាំងខ្សែប្រយុទ្ធជួរមុខ ប៊ែលហ្ស៊ិ Romelu Lukaku ផងក៏សុទ្ធតែស្ថិតនៅក្នុងបញ្ជី របួសដូចគ្នា។
កំពុងស្ថិតនៅកំពូលតារាង បច្ចុប្បន្ន Chelsea ចាំបាច់ត្រូវការជ័យជំនះទាំង ដែលមិនមានកីឡាករសំខាន់ៗ ច្រើនផ្សេងទៀត ដូចជាកីឡាករខ្សែការពារជើងចាស់ Thiago Silvaនិង សូម្បីតែខ្សែការពារកណ្តាលឈុត១១នាក់ដំបូង Toni Rudiger ។
គួរបញ្ជាក់កីឡាកររបស់ Chelsea ដល់ទៅ៥នាក់ ដែលកំពុងមានឈ្មោះនៅក្នុងបញ្ជី កីឡាករបេក្ខភាព សម្រាប់ពានរង្វាន់ Ballon d’Or នៅរដូវកាលនេះជាមួយ នឹងកីឡាករសរុបទាំង ៣០នាក់ ដែលមានរួមដូចជា N’Golo Kante, Jorginho, Mason Mount, Lukakuនិង Azpilcueta ៕
ប្រែសម្រួល៖ស៊ុនលី