កីឡា

Lukaku ថា​ Inter Milan នឹង​យក​ឈ្នះ​ UCL ក្នុង​ពេល​ណា​មួយ​

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku បាន​និយាយ​ទៅ​អ្នកគាំទ្រ​ទាំង​អស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រោយ​ Inter Milan បរាជ័យ​មិន​អាច​ឈ្នះ​ពាន​ UEFA Champions League ក្នុង​ឆ្នាំ​នេះ​ថា​ ក្លឹប​ Inter Milan នឹង​យក​ឈ្នះ​ពាន​នេះ​នៅ​ថ្ងៃ​ណា​មួយ​។

Lukaku បាន​និយាយ​ថា​៖” រឿង​បរាជ័យ​ហ្នឹង​ក្នុង​ការ​ដណ្ដើម​ពាន​ UCL ហ្នឹង​មិន​គួរ​កើត​ឡើង​សោះ​។ រឿង​នេះ​ធ្វើ​ឲ្យ​យើង​អន់​ចិត្ត​មែន​ទែន​ ដែល​មិន​អាច​នាំ​មក​ នូវ​ភាព​ជោគជ័យ​ដល់​ក្លឹប​យើង​ “។

កីឡាករ​នេះ​បន្ត​ថា​៖” យ៉ាង​ណា​ក៏​ដោយ​ Inter យើង​នៅ​តែ​ចង់​ឈ្នះ​នេះ​ យើង​នឹង​ខិត​ខំ​បន្ត​ទៀត​ សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ណា​មួយ​ “។

Inter Milan ចាញ់​ Man City ០-១ ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ដែល​ធ្វើ​ឲ្យ​ Man City ជា​ជើង​ឯក​ពាន​នេះ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ៕

ប្រភព៖.sabay.

Most Popular

To Top