អតីតប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Josep Maria Bartomeu នៅសប្តាហ៍នេះបានធ្វើការលើកឡើងមួយ អំពីបញ្ហា Messi និងការចាកចេញរបស់គាត់ ទៅលេងនៅលីគកំពូល នៃប្រទេសបារាំង។
លោក Bartomeu បាននិយាយថា វាគឺជាកំហុសនិងរឿងគួរឲ្យសោកស្តាយបំផុត នៅពេលដែលកីឡាករ កម្រិតដូចជា Lionel Messi បែរជាបានចាកចេញពី Barcelona និង La Liga ទៅវិញហើយបន្តថា គាត់គួរតែចាកចេញ ទៅលេងនៅអាមេរិក MLS ឬក៏អាស៊ីទៅវិញទេ។
កីឡាករម្ចាស់ពានរង្វាន់ Ballon dÓr ចំនួន៦សម័យរូបនេះ បានផុតកុងត្រាភ្លាមៗ ជាមួយនឹង Barcelona ហើយក៏បានសម្រេចចិត្ត ចាកចេញទាំងដែល Barcelona បានអះអាងថា កីឡាករពិតជាចង់បន្តកុងត្រា តែក្លឹបដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដែលមិនអាចដោះស្រាយរួច៕ ប្រែសម្រួល៖ស៊ុនលី