កីឡា

The Athletic ជឿជាក់ថា Ole Solskjare នឹងមិនត្រូវបាន បណ្តេញចេញនោះឡើយ ទោះជាយ៉ាងណាក្តី

កាសែត The Athletic នៅថ្ងៃអាទិត្យនេះ បានចេញផ្សាយថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD សញ្ជាតិនវេស លោក Ole Gunnar Solkjare ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ គឺនៅតែបន្តធ្វើឲ្យគណកម្មការ គ្រប់គ្រង់សប្បាយចិត្តនៅឡើយ។

ប្រភពដដែលនេះបានសរសេរថា គ្រូបង្វឹករូបនេះនឹងមិនត្រូវបានបណ្តេញចេញ មានការគម្រាមកំហែង ចំពោះតំណែងរបស់គាត់ឡើយ ទោះបីជាលទ្ធផលដ៏អាក្រក់ ជាបន្តបន្ទាប់ហើយនៅតែគាំទ្រខ្លាំង ចំពោះបុរសរូបនេះដដែល។

គួរឲ្យដឹងដែរថាបរាជ័យ ជាបន្តបន្ទាប់ក្នុងលីគចុងក្រោយនេះ បានធ្វើឲ្យមានព័ត៌មានចចាមអារ៉ាម នៃការបណ្តេញចេញ ជាពិសេសការប្រកួតចាញ់ Leicester City កាលពីយប់មិញនេះក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top