កីឡា

តំណែងរបស់ Solskjare នៅតែអាចមាន ឱកាសក្រោយក្លឹបបោះបង់ តាមចង់បាន Conte

បញ្ហាធ្លាក់ទំរង់លេងខ្លាំង ក្រោមការដឹកនាំរបស់លោក Ole Solskjare គឺនៅមិនទាន់បញ្ចប់នោះទេ ជាពិសេសបរាជ័យដ៏ធ្ងន់ធ្ងរ ចុងក្រោយចាញ់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផលដល់ទៅ ៥ទល់នឹង០។

ក្លឹបកំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់ មកផ្លាស់ប្តូរតំណែងនេះ ខណៈដែលក្នុងនោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte ក៏មានឈ្មោះជាគ្រូបង្វឹកអទិភាពម្នាក់ផងដែរ ប៉ុន្តែទោះបានដឹងហើយថា គាត់ជាគ្រូបង្វឹកដែលទាមទា តម្លៃខ្លួនថ្លៃក្តី។

យោងតាមការបញ្ជាក់របស់ Daily Star បានអះអាងតំណែងរបស់លោក Ole នឹងអាចនៅតែបន្តដដែល ខណៈដែលក្លឹបហាក់ដូចជាបាន អស់ចិត្តបន្តិចទៅហើយ ជាមួយនឹង Conte ដោយសារតែបុរសរូបនេះ បានទាមទារកុងត្រា រហូតទៅដល់៣ឆ្នាំកន្លះ មានតម្លៃរហូតទៅដល់ ១៨លានអ៊ឺរ៉ូ ដែលវាមានទំហំលើសពីអ្វី ដែលក្លឹបអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top