កីឡា

កីឡាករ៧នាក់នេះ អាចជួយទំរង់លេង ក្នុងតំបន់ការពារ របស់បិសាចក្រហម Man UTD ឡើងវិញ

ខណៈដែលក្លឹបបិសាចក្រហម Man UTD កំពុងដុនដាបខ្លាំងនោះអ្នកគាំទ្រភាគច្រើន ហាក់ដូចជាលែងសូវមានការគាំទ្រ ទៅដល់ការដឹកនាំរបស់លោក Ole Solskjare ទៀតឡើយ ជាពិសេសការទំរង់លេង ក្នុងតំបន់បម្រើការពាររបស់កីឡាករ Fred និង McTominay។

លោក Ole ផ្ទាល់ក៏មិនសូវមានទំនុកចិត្តទៅលើ Matic ឬសូម្បី van de Beek ខណៈដែលអនាគតរបស់ Pogba ហាក់ដូចជាឈានមកដល់ទីបញ្ចប់ហើយនៅរដូវកាលនេះដូច្នេះ គេអាចមើលឃោះញថាកីឡាករ នៅបម្រើការពារចំនួន៧នាក់ នឹងក្លាយជាបេក្ខភាពសម្រាប់មកជួយក្លឹបនេះ នាពេលខាងមុខ។

កីឡាករទាំងនោះរួមមាន Marcelo Brozovic លេងឲ្យ Inter Milan កីឡាករ Wilfred Ndidi លេងឲ្យក្លឹប Leicester City កីឡាករ Declan Rice លេងឲ្យក្លឹប West Ham កីឡាករRuben Neves លេងឲ្យក្លឹប Wolve កីឡាករ Boubacar Kamara លេងឲ្យក្លឹប Marseille កីឡាករ Franck Kessie លេងឲ្យក្លឹប AC Milan និងកីឡាករ De Jong កំពុងលេងឲ្យ Barcelona ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top