កីឡា

Klopp និយាយថា ដោយសារ Gerrard លោកនឹងតាមដាន ការប្រកួត Aston Villa ច្រើនជាងមុន

គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា លោកបានត្រៀមខ្លួនរួចទៅហើយ ក្នុងការប្រកួតប៉ះនឹងក្រុម Aston Villa ក្រោមការដឹកនាំថ្មី របស់អតីតកីឡាករ វិរៈបុរសឆ្នើមរបស់ Liverpool គឺលោក Steven Gerrard នៅក្នុងលីគកំពូល។

ប្រតិកម្មទៅនឹងព័ត៌មានដែលថាលោក Gerrard បានក្លាយទៅជាគ្រូបង្វឹកផ្លូវការរ បស់ក្លឹប Aston Villa នោះលោក Klopp បានបន្តទៀតថា លោកនឹងងាកទៅទស្សនា ការប្រកួតរបស់ Aston Villa ឲ្យកាន់តែច្រើនឡើង។

ពាក់ព័ន្ធទៅនឹងស្ថានភាពដែល Aston Villa បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី១៦ ក្នុងតារាងកំពូល បន្ទាប់ពីចាប់ផ្តើមបាន ១១ប្រកួតនោះ លោក Klopp បាននិយាយទាំងជឿជាក់ថា Gerrard គឺជាមនុស្សដ៏អស្ចារ្យម្នាក់ហើយសាកសមបំផុត សម្រាប់តំណែងនេះដែល នឹងអាចធ្វើឲ្យមានការប្រែប្រួលដល់ទំរង់លេងរបស់ Aston Villa ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top