កីឡា

អតីតតារាឆ្នើមបារាំង លោក Petit អះអាងថា Zidane កំពុងរៀនភាសាអង់គ្លេស

អតីតតារាឆ្នើមបារាំងលោក Emmanuel Petit នៅសប្តាហ៍នេះ បានធ្វើការអះអាងថាគ្រូបង្វឹកលោក Zinedine Zidane កំពុងតែធ្វើការសិក្សាភាសាអង់គ្លេស ក្នុងពេលដែលព័ត៌មាន អំពីការផ្ទេរទៅចូលរួម ជាមួយនឹងបិសាចក្រហម Man UTDកំពុងតែផ្ទុះខ្លាំង។

មកដល់ពេលនេះបិសាចក្រហម មានទំរង់លេងដ៏យ៉ាប់យ៉ឺន ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ក្រោមការដឹកនាំរបស់លោក Ole Solskjare ហើយកំពុងស្ថិតនៅលេខរៀងទី៦ ក្នុងកំពូលតារាងបន្ទាប់ពីការប្រកួត១១លើករួចមក និងមាន៩ពិន្ទុតាមពីក្រោយ ក្រុមលេខ១កំពូលតារាង។

មានការចេញផ្សាយជាច្រើន ដោយកាសែតបាល់ទាត់បរទេសថា គ្រូបង្វឹកលោក Ole នឹងអាចជំនួសមកវិញ ដោយបេក្ខភាពលោក Zidane ប៉ុន្តែជារៀងរាល់លើកលោក Ole នៅតែបន្តការដឹកនាំជាធម្មតា ហើយប្រហែលជាត្រូវរងចាំរហូតដល់ខែមករា ដើម្បីរងចាំការសម្រេចចិត្តចុងក្រោយ របស់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top