កីឡាករខ្សែប្រយុទ្ធអង់គ្លេស វ័យ២៣ឆ្នាំ Marcus Rashford ត្រូវបានគេជឿជាក់ថា នឹងអាចបង្ហាញខ្លួនជាលើកដំបូង នៅរដូវកាលនេះឡើងវិញ នៅក្នុងការប្រកួតដែលធ្វើឡើង នៅថ្ងៃសៅរ៍ត្រូវប៉ះជាមួយនឹង Leicester City។

បន្ទាប់ពីបានសម្រាកព្យាបាលរបួស អស់រយៈពេលជាច្រើនខែ ប៉ុន្តែនៅសប្តាហ៍នេះ គ្រូបង្វឹកលោក Ole Solskjare បានអះអាងថាកីឡាករ Rashford នឹងវិលត្រឡប់មកចូលរួម ប្រកួតវិញបានហើយ លោកបានថែមទាំងស្នើសុំ ទៅកាន់កីឡាករផងដែរ ឲ្យផ្តោតយកចិត្តទុកដាក់ខ្លាំង ទៅលើបាល់ទាត់។
កីឡាកររូបនេះបានខកខាន ការប្រកួតជាច្រើនហើយថែមទាំងរវល់ ក្នុងការទទួលយកការងារសប្បុរសធម៍ និងក៏ទើបតែបានទទួលបានលិខិតសរសើរ ពីសំណាក់រដ្ឋាភិបាលផងដែរ ចំពោះកិច្ចការងារកន្លងមក ឬហៅថាជា MBE ៕ ប្រែសម្រួល៖ស៊ុនលី
