ក្រុមអ្នកគាំទ្រ Newcastle United បានចូលរួមទស្សនាការប្រកួត នៅយប់មិញទល់ក្រុម Spurs ច្រើន និងបានបង្ហាញការគាំទ្រដល់ម្ចាស់ក្លឹបថ្មី ដែលជាព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
ការប្រកួតនៅយប់មិញនេះ គឺជាប្រកួតដំបូងដែលក្លឹប Newcastle ប្ដូរម្ចាស់ថ្មី។ អ្នកគាំទ្ររបស់ក្លឹបនេះ បានចូលទស្សនាច្រើន ដើម្បីជាសារបង្ហាញថា ពួកគេនៅតែបន្ដគាំទ្រ និងចង់ឃើញក្លឹបទទួលបានជោគជ័យ នៅពេលអនាគត។ តែយ៉ាងណាលទ្ធផលចប់ការប្រកួត ធ្វើឱ្យមានការខកចិត្តបន្ដិចដែរ ព្រោះបញ្ចប់ទៅដោយលទ្ធផលចាញ់ក្រុម Spurs ក្នុងលទ្ធផល ៣-២។
រំលឹកថាតាមគម្រោងក្លឹប Newcastle United នឹងមានការផ្លាស់ប្ដូរច្រើន ទាំងកីឡាករ និងអ្នកចាត់ការក្រុម។ គ្រប់យ៉ាងនឹងដឹងច្បាស់នៅខែមករាខាងមុខ នៅពេលដែលទីផ្សារ ដោះដូរកីឡាករចាប់ផ្ដើម៕ Source: Sabay

