លោក Gary Neville បានទាយទុកថា Ole Gunnar Solskjaer នឹងមិនត្រូវ Manchester United ដេញចេញពីតំណែងនៅពេលនេះទេ ត្បិតកំពុងដឹកនាំមិនបានល្អក្ដីក្នុងលីគ។
បិសាចក្រហមទើបតែចាញ់ Leicester City ៤-២ កាលពីចុងសប្ដាហ៍ ធ្វើ United មិនទាន់ស្គាល់ពាក្យឈ្នះសោះនៅ៣ប្រកួតចុងក្រោយក្នុងលីគ។ Man Utd ពេលនេះកំពុងគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Chelsea ហើយប្រកួតបន្តបន្ទាប់ពួកគេនឹងជួបសុទ្ធតែក្រុមខ្លាំងៗក្នុងលីគ។
Neville ដឹងថា Ole កំពុងស្ថិតក្រោមសម្ពាធសម្រាប់ការស្វែងរកពានមកជូនក្លឹប។ ជាពិសេសរដូវកាលនេះក្លឹបបាននាំចូលកីឡាករល្អៗដូចជាំ Jadon Sancho និង Ronaldo ប៉ុន្តែ Ole ដឹកនាំមិនទាន់ប្រសើរនៅឡើយទេ។ យ៉ាងណា Neville នៅតែជឿជាក់ថា United មិនទាន់ចង់ដេញ Ole ចេញពីតំណែងនៅពេលនេះទេ។

Neville បាននិយាយថា ក្លឹបនឹងមិនដេញ Ole ទេ ហើយបន្តធ្វើការជាមួយគ្នា។ មូលហេតុដោយសារតែក្លឹបធ្លាប់មានបទពិសោធន៍ជាមួយ David Moyes, Jose Mourinho និង Louis van Gaal។ លោកជឿថា United និង Ole នឹងបន្តផែនការជាមួយគ្នា។
ចំពោះការចង់យកលោក Antonio Conte ឬ Brendan Rodger មកជំនួសកន្លែង Ole លោក Nevilleគិតថាបុរសទាំងពីរមិនទាន់មានសមត្ថភាពស័ក្ដិសមនៅឡើយទេ៕ Source: Sabay
