Wanda Nara បានបង្ហោះសារបង្ហាញ ពីការចែកផ្លូវគ្នា ជាមួយខ្សែប្រយុទ្ធ Mauro Icardi ហើយ ក្រោយពីពួកគេរួមរស់ជាមួយគ្នាជាច្រើនឆ្នាំមកនេះ។
ការបង្ហោះពីរឿងបែកគ្នានេះដែរ បានធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង ព្រោះWanda នេះមិនត្រឹមតែជាប្រពន្ធនោះទេ នាងក៏ជាភ្នាក់ងារទីផ្សារម្នាក់របស់ Icardi ផងដែរ ដែលធ្វើការងារច្រើនកន្លងមក។ ការចង់បែករបស់ស្រីស្អាតខាងលើនេះ បានធ្វើឱ្យកីឡាករអាហ្សង់ទីនពិបាកចិត្ត ដោយកាលពីថ្ងៃអាទិត្យកន្លងទៅ គេមិនបានទៅហាត់ជាមួយ PSG ទេ។ ដោយអាចនឹងយកពេលដើម្បីទៅលួងលោម ប្រពន្ធសម្លាញ់របស់ខ្លួនវិញ។


មូលហេតុនៃការប្រកាសចែកផ្លូវគ្នានេះដែរ ត្រូវបានប្រភពជាច្រើន ចុះផ្សាយថាមកពី Wanda តាមទាន់និងឃើញថា Icardi រួចទៅទាក់ទងមានស្នេហា ជាមួយស្រីថ្មីឈ្មោះថា China Suarez ដែលជាតារាសម្ដែង និងដើរម៉ូដសញ្ជាតិអាហ្សង់ទីន៕ Source: Sabay
