កីឡា

ប្រធានក្លឹប Inter ជឿជាក់ថា Icardi នឹងផ្លាស់មក អ៊ីតាលីវិញ តែមិនមែនក្លឹបលោកឡើយ

ប្រធានក្លឹប Inter Milan លោក Beppe Marotta នៅសប្តាហ៍នេះ បានបង្កើនកំដៅ នៃការដោះដូរកីឡាករខ្សែប្រយុទ្ធ Mauro Icardi ឲ្យកាន់តែក្តៅឡើងថា នឹងអាចផ្ទេរមកចូលរួម ជាមួយនឹងក្លឹបនៅអ៊ីតាលីវិញ។

បច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG កីឡាករ Icardi ធ្លាប់ជាអតីតកីឡាករឆ្នើមរបស់ Inter Milan ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុរសប្រធានក្លឹបរូបនេះ អះអាងថាគាត់នឹងមិនអាចត្រឡប់ មកចូលរួមជាមួយ Inter វិញនោះទេពីព្រោះថា នៅទីនេះកីឡាករខ្សែប្រយុទ្ធ មានគ្រប់គ្រាន់ទៅហើយ។

លោកបន្តទាំងជឿជាក់ថា កីឡាករខ្សែប្រយុទ្ធល្អដូចជា Icardi បែបនេះលីគអ៊ីតាលី នឹងត្រូវតែស្វាគមន៍ជានិច្ច ហើយលោកជឿជាក់ថា Juventus នឹងក្លាយទៅជាជម្រើសដ៏ល្អបំផុត សម្រាប់កីឡាកររូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top