កីឡា

Raiola៖ Brobbey គួរត្រឡប់ទៅ Ajax វិញខណៈដែល De Ligt គួរចាកចេញពី Juventus

Brian Brobbey ដែលជាកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប RB Leipzig ត្រូវបានភ្នាក់ងារកីឡាករ លោក Mino Raiola អះអាងថា នឹងគួរតែចាកចេញពីទីនេះ ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញ គឺ Ajaxនាពេលខាងមុខ។

កីឡាករ Brobbey រូបនេះបានសម្រេចចិត្តចាកចេញពី Ajax ហើយចូលរួមជាមួយនឹង RB Leipzig កាលពីរដូវក្តៅកន្លងមកក្នុងនាម ជាកីឡាករគ្មានតម្លៃខ្លួន ប៉ុន្តែបរាជ័យមិនអាចបង្ហាញទំរង់លេងល្អ បានឡើយហើយ ទើបតែបានចាប់ផ្តើមការប្រកួតបាន២ប៉ុណ្ណោះ និងមានអាចរកគ្រាប់បាល់បាននៅឡើយ។

ដោយឡែកលោក Raiola ក៏បានលើកឡើងអំពីភាពរួចរាល់ របស់កីឡាករខ្សែការពារ De Ligt ផងដែរក្នុងការចាកចេញចាប់ យកមួយជំហ៊ានទៀត បន្ទាប់បានកសាងកេរ្ត៍ឈ្មោះ ជាមួយនឹង Juventus គិតចាប់តាំងតែពីឆ្នាំ២០១៩ ក្រោយបានផ្ទេរមកពីក្លឹប Ajax ខណៈដែលពេលនេះមានក្លឹប មិនតិចជាង៣នោះទេ ដែលកំពុងតាមចង់បាន កីឡាករខ្សែការពារហូឡង់រូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top