កីឡា

Liverpool សម្លឹងឃើញខ្សែប្រយុទ្ធម្នាក់ខណៈ Salah និង Mane នឹងរវល់ខ្លាំងក្នុងខែមករា

យោងតាមការចេញផ្សាយ​ ដោយកាសែតអេស្បាញ Marca នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានកំណត់បានកីឡាករខ្សែប្រយុទ្ធDiaz ដែលកំពុងលេងនៅប្រទេសប៉ទុយហ្គាល់ ជាគោលដៅថ្មីរបស់ខ្លួន។

លោកគ្រូបង្វឹកក្លឹប Jurgen Klopp បានកំពុងព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីបង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន សម្រាប់ខែមករាតទៅពីព្រោះថា ទាំងកីឡាករ Mo Salah និងកីឡាករ Sadio Mane សុទ្ធតែនឹងរវល់ជាមួយនឹងពានរង្វាន់ AFCON ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ី Luis Diaz បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Porto ហើយរដូវកាលនេះគាត់អាចរកបានគ្រាប់បាល់ ១១គ្រាប់មកហើយ ក្នុងការប្រកួតក្នុងលីគទាំង១៤លើក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top