កីឡា

អត្តពលិក វាយកូនបាល់កម្ពុជា ២រូប ចូលរួមជើងឯកពិភពលោក DAVS CUP ASIA/OCEANIA ZONE GROUP IV 2021នៅបារ៉ែន

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករ ឡុង សំនៀង និងកីឡាករ ឃ្លាំង ពន្លក ជាកីឡាករ របស់មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម ក្នុងការប្រកួតកីឡា វាយកូនបាល់ ដណ្ដើមជើង ឯកពិភពលោក DAVS CUP ASIA/OCEANIA ZONE GROUP IV 2021 នៅទីក្រុង ISA ប្រទេស បារ៉ែន ដែលប្រកួតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានចំនួន ១៤ប្រទេស ចូលរួមក្នុងនោះក៏មានប្រទេសកម្ពុជា ចំណែកឯប្រទេសសិង្ហបុរី មិនបានចូលរួមឡើយ ។ ការប្រកួតបានបែងចែក ចេញជា៣ពូល រីឯប្រទេសកម្ពុជាស្ថិតក្នុងពូលC ដែលមាន៤ប្រទេស គឺប្រទេសកម្ពុជា ប្រទេសអឺរ៉ុង ប្រទេស គីជីស្ថាន និងប្រទេសយ៉េម៉ាន់ ។

លោកបានបន្តថា សម្រាប់ថ្ងៃនេះប្រទេសកម្ពុជា នឹងធ្វើការប្រកួតជាមួយប្រទេសយ៉េម៉ាន់ បើកឆាក និងប្រទេសអឺរ៉ុងប៉ះប្រទេសគីជីស្ថាន ។ដោយ៖លី ភីលីព

Most Popular

To Top