កីឡា

អ្នកគាំទ្រ Vitesse អបអរខ្លាំងពេក បាក់កន្លែងអង្គុយ សំណាងល្អ មិនមានអ្នករបួស

នៅក្នុងហេតុការណ៍ ធ្លាក់បាក់កន្លែងអង្គុយទស្សនាមួយ ក្នុងពេលប្រកួត រវាងក្រុម Vitesse ជាមួយនឹងក្រុម
NEC បានបង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រ ប៉ុន្តែមិនបានធ្វើឲ្យមានអ្នកបាត់បង់ ជីវិតឬ សូម្បីតែរបួសឡើយ។

ក្រុមអ្នកគាំទ្ររបស់ Vitesse កាលពីថ្ងៃអាទិត្យបាននាំគ្នា ធ្វើការអបអរយ៉ាងខ្លាំងក្លា នៅលើវេរ៉ង់ដាមួយនៃកីឡាដ្ឋាន
ក្នុងការប្រកួតក្រោយ ក្រុមរបស់ខ្លួនអាចស៊ុត បាន១គ្រាប់ជាបាល់ជ័យជំនះ លើក្រុម NEC ក្នុងលទ្ធផល១ទល់នឹង០។

The Goal ជឿជាក់ថា ទោះបីជាមានការបាក់រលំ ក្តីប៉ុន្តែមិនមានរបាយការណ៍ នៃអ្នករងរបួសឡើយហើយ មិនត្រឹមតែប៉ុណ្ណោះ
ពួកគេនៅតែបានបន្តការអបអរនោះជាធម្មតាថែមទៀត ។

ប្រធានក្លឹប NEC បានបញ្ជាក់ថា ការបាក់រលំបានកើតឡើង ប៉ុន្តែជាសំណាងល្អដោយសារ តែមានទូកុងទីន័រនៅពីក្រោមទើបធ្វើ
ឲ្យហេតុការណ៍នេះមិនអាចឲ្យមាន អ្នករងរបួសណាម្នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top