The Calcio Mercato នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបអង់គ្លេស Leicester City បានកំពុងរំពឹងទុកថា នឹងអាចបន្តកុងត្រាថ្មី ជូនកីឡាករឆ្នើមវ័យក្មេង Youri Tielemans រហូតដល់ឆ្នាំ២០២៣ខាងមុខ។
ក្លឹបដែលមានម្ចាស់ក្លឹប ជាជនជាតិថៃមួយនេះ បានមើលឃើញថាពីទំរង់លេងដ៏ល្អរបស់ Tielemans ចាប់តាំងតែពីបាន បើករដូវកាលថ្មីភ្លាម ហើយចុងក្រោយនេះគាត់ទើបតែអាច បានបង្ហាញទំរង់កម្រិតពិភពលោក ក្រោយជួយស៊ុតគ្រាប់បាល់ដ៏អស្ចារ្យ ប៉ះនឹងក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍ និងជាការប្រកួតជ័យជំនះ របស់ក្រុមផងដែរ។
ទោះបីជាយ៉ាងណាក្តី Leicester City រកបាន៣ពិន្ទុសប្តាហ៍នេះ បានជួយឲ្យក្រុមឡើង មកត្រឹមលេខរៀងទី១១ បណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែកំពុងឈរនៅពីលើក្រុមកាំភ្លើងធំ Arsenal ដែលស្ថិតនៅលេខរៀងទី១៣ផងដែរ៕ ប្រែសម្រួល៖ ស៊ុនលី