អតីតកីឡាករឆ្នើម Peter Crouch មានទំនុកចិត្តថាក្រុមហង្សក្រហម Liverpool មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឈ្នះពានរង្វាន់ UEFA Champions League និង English Premier League ។

ក្រុមរបស់លោក Klopp នៅយប់មិញបន្ដយកឈ្នះលើក្រុម AT Madrid បាននៅក្រៅដីក្នុងលទ្ធផល ២-៣ ទៀត ដែលធ្វើឱ្យការប្រកួតក្នុងពូលរបស់ពួកគេ ឈ្នះទាំង៣ប្រកួតតែម្ដងក្នុងពានរង្វាន់ UEFA Champions League ។ ខណៈដែលការប្រកួតនៅលីគវិញ ក៏ឃើញថាកំពុងធ្វើបានល្អខ្លាំងដែរ ដោយបន្ដជ័យជម្នះ នឹងប្រជែងកំពូលតារាងជាមួយ Chelsea និង Man City ។

ដោយសារតែបានមើលឃើញ ទម្រង់លេងយ៉ាងល្អនេះហើយ ទើបបានជាលោក Peter Crouch និយាយថាក្រុម Liverpool នេះនឹងក្លាយជាក្រុមភាគរយខ្ពស់ ក្នុងការឈ្នះពានរង្វាន់ UEFA Champions League និង Premier League មិនខាន។ បើទោះជានៅ UCL មានការប្រកួតប្រជែងខ្លាំង ប៉ុន្តែ Liverpool នឹងនៅតែធ្វើបានល្អដដែល។

ជាមួយគ្នានេះដែរ Joe Cole អតីតកីឡាករជម្រើសជាតិអង់គ្លេស និងក្រុម Chelsea ក៏មើលឃើញស្រដៀងគ្នានឹង Crouch ដែរ។ Cole ថាមានតែបញ្ហាកីឡាករសំខាន់ៗ របួសមួយប៉ុណ្ណោះ ទើបអាចបញ្ឈប់ការឈ្នះពានរង្វាន់ របស់ក្រុម Liverpool បាននៅរដូវកាលនេះ៕ Source: Sabay
