កីឡា

Chelsea ចង់បានយុវជនឆ្នើមម្នាក់ របស់ Wrexham

The Goal បានចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាយុវជនឆ្នើម របស់ក្លឹប Wrexham នឹងក្លាយទៅជា យុវជនឆ្នើមម្នាក់ចុងក្រោយ ដែលនឹងអាចមានឱកាស ក្នុងការបង្ហាញខ្លួន នៅទីលានហ្វឹកហាត់ Cobham របស់តោខៀវ Chelsea ក្រោយពេលដែលក្លឹបនេះ បានដាក់ផែនការ នាំយកកីឡាករខ្សែការពារ ស្លាបឆ្វេងមួយរូបទៀត មករួមក្លឹបនោះ។

ក្លឹបតោខៀវ Chelsea បានចុះកិច្ចព្រមព្រៀង ដើម្បីសាកល្បងកីឡាករវ័យក្មេង អាយុទើបតែ១៦ឆ្នាំ Daniel Davies ពីក្លឹប Wrexham ក្នុងរយៈពេល១សប្តាហ៍ មុនពេលដែលអាចបន្តកុងត្រា ប្រហែលជា៦ខែទៀត នាពេលខាងមុខ។

កន្លងមកកីឡាកររូបនេះ ក៏ធ្លាប់បានធ្វើការស្នើសុំ សាកល្បងសមត្ថភាព ជាមួយនឹងក្លឹបជាច្រើនទៀត ក្នុងពេលវេលាស្រដៀងគ្នានេះដែរ ដូចជាក្លឹបហង្សក្រហម Liverpool, Brightonនិង Stoke City ជាដើមប៉ុន្តែមានតែ Chelsea ប៉ុណ្ណោះដែលនាំមុខគេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top