កីឡា

Crouch ​ថា Liverpool ​ល្អ ​អាច​ឈ្នះ​ទាំង Champions League ​និង Premier League ​

​អតីត​កីឡាករ​ឆ្នើម ​Peter Crouch ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង English Premier League ​។

​ក្រុម​របស់​លោក Klopp ​នៅ​យប់មិញ​បន្ដ​យក​ឈ្នះ​លើ​ក្រុម AT Madrid ​បាន​នៅ​ក្រៅ​ដី​ក្នុង​លទ្ធផល ​២-៣ ​ទៀត ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​ពូល​របស់​ពួកគេ ​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​លីគ​វិញ ​ក៏​ឃើញ​ថា​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ដែរ ​ដោយ​បន្ដ​ជ័យជម្នះ​ នឹង​ប្រជែង​កំពូល​តារាង​ជាមួយ Chelsea ​និង Man City ​។

​ដោយសារ​តែ​បាន​មើល​ឃើញ​ ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ​ ទើប​បាន​ជា​លោក Peter Crouch ​និយាយ​ថា​ក្រុម Liverpool ​នេះ​នឹង​ក្លាយ​ជា​ក្រុម​ភាគរយ​ខ្ពស់ ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង Premier League ​មិន​ខាន។ ​បើ​ទោះ​ជា​នៅ UCL ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ប៉ុន្តែ Liverpool ​នឹង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​

ជាមួយ​គ្នា​នេះ​ដែរ ​Joe Cole ​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ​និង​ក្រុម Chelsea ​ក៏​មើល​ឃើញ​ស្រដៀង​គ្នា​នឹង Crouch ​ដែរ។ ​Cole ​ថា​មាន​តែ​បញ្ហា​កីឡាករ​សំខាន់​ៗ ​របួស​មួយ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​ការ​ឈ្នះ​ពាន​រង្វាន់ ​របស់​ក្រុម Liverpool ​បាន​នៅ​រដូវ​កាល​នេះ៕ Source: Sabay

Most Popular

To Top