កីឡា

កីឡាករកាយវប្បកម្ម បន្តហ្វឹកហាត់ យ៉ាងសកម្ម ទីលានហ្វឹកហាត់ មួយកន្លែង លើផ្សារសំណង់១២

ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ កាយវប្បកម្ម របស់សហព័ន្ធ កីឡា កាយវប្បកម្មកម្ពុជា ចំនួន៥នាក់ បានធ្វើការហ្វឹកហាត់យ៉ាង សកម្មទីលានហ្វឹកហាត់ មួយកន្លែងលើផ្សារ សំណង់១២ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក សុខ វណ្ណៈ អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិថា សម្រាប់គ្រូបង្វឹក និងកីឡាករជម្រើសជាតិឆ្នាំនេះ ចំនួន៥នាក់រួមមាន លោកគ្រូបង្វឹក ចាប វ៉ាននី កីឡាករ កែវ សំណាង កីឡាករ ទ្រីង ចាន់ អ៊ុន បូរ៉ាត់ កីឡាករ អ៊ុត សុធា ហើយស្ថិតក្នុងការបិទ ខ្ទប់នេះ ពួកគេធ្វើការហ្វឹកហាត់យ៉ាង សកម្មនៅទីលានហ្វឹកហាត់មួយកន្លែង លើផ្សារសំណង់១២ ដើម្បីពង្រឹង សមត្ថភាព និងបច្ចេកទេស មុនចេញទៅSEA GAMES ២០២១ នៅប្រទេសវៀតណាម តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹក និងចូលរួមអនុវត្ត តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួង សុខាភិបាលទាំងអស់គ្នា ។

លោកបានបន្តថា ការហ្វឹហាត់លើផ្សារសំណង់១២នេះ យើងធ្វើតេស្តិ៍ពួកគាត់រាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីស្វែងរកនូវចំណុច ខ្វះខាតរបស់ពួកគាត់ ក្នុងនោះយើងតែងតែណែនាំ សម្រាប់កីឡាករពីរបបអាហារ សម្រាប់ការពារសុខភាព ឲ្យល្អមិនអាចធ្វើប្រហែស បានឡើយ ។ ដោយសារកីឡាកាយវប្បកម្ម ត្រូវការឧបករណ៍ហ្វឹកហាត់ទំនើប ទោះសហព័ន្ធស្នើសុំថ្នាក់ដឹកនាំ គឺលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និង លោក ប៉ុន សុខ ប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនតែម្តងទៅ កីឡាបានឯកភាព ឲ្យហ្វឹកហាត់នៅទីលាន របស់សហព័ន្ធតែម្តង ។

លោកអគ្គលេខាធិការ បានបន្តថា កីឡាកាយវប្បកម្មរាល់ការចេញ ទៅចូលរួមប្រកួតលើ ឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត ។ ចំណែកកីឡា កាយវប្បកម្ម សម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាច ដណ្តើម បានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការ នៃ សហព័ន្ធកីឡាកាយវប្បកម្ម ធ្វើការប្រមូលកីឡាករជើងខ្លាំង ត្រៀមហ្វឹកហាត់ឡើងវិញ ។

បញ្ជាក់ ៖ ការប្រកួតជើងឯកអាស៊ី អគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯកពិភពលោក សរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ៕

Most Popular

To Top