កន្លងមកមិនមានការ លាក់បាំងនោះទេដែរថាកីឡាករខ្សែប្រយុទ្ធ Raheem Sterling បានបង្ហាញពីបំណងក្នុងការចាកចេញពីក្លឹបទាំងដែល បច្ចុប្បន្នមានក្លឹបយក្ស អេស្បាញ Barcelona ដែលជាអ្នកកំពុងតាមចង់ បានខ្លាំងជាងគេ។
នៅសប្តាហ៍នេះតាមរយៈ The Goal បានធ្វើការអះអាងថា Man City ក៏បានត្រៀមខ្លួនរួចទៅហើយក្នុងការបែកផ្លូវចេញពីគ្នាដោយក្លឹប ក៏បានដាក់តម្លៃខ្លួនរបស់កីឡាករ
ហើយផងដែរប្រមាណ ជា៨០លានអ៊ឺរ៉ូឬត្រូវជា ៦៨លានផោន។
ទោះបីជាយ៉ាងណាក្តីមានប្រភពជាច្រើន បានអះអាងថាការដាក់តម្លៃខ្លួននេះ Man City សង្ឃឹមថានឹងអាចរារាំងនូវការចង់បានពីសំណាក់ក្លឹបជាច្រើននៅ អ៊ឺរ៉ុបជាពិសេសគឺ
Barcelona ៕ ប្រែសម្រួល៖ស៊ុនលី

