កីឡា

Rooney ចាប់អារម្មណ៍ការងារជា គ្រូបង្វឹករបស់ Newcastle

The Goal នៅថ្ងៃនេះបានចេញផ្សាយថា គ្រូបង្វឹករបស់ក្លឹប Derby County នឹងអាចត្រូវបានក្លាយខ្លួន ទៅជាបេក្ខភាពដ៏មានសក្តានុពលម្នាក់ទៀតរបស់ក្លឹប Newcastle ក្រោម
ការដឹកនាំរបស់ប្រធាន ក្លឹបថ្មីជាសេដ្ឋីរបស់អារ៉ាប់។

លោក Wayne Rooney ផ្ទាល់ក៏ត្រូវបានគេដឹងដែរថាកំពុងចាប់អារម្មណ៍ទៅនឹងតំណែង នេះដូចគ្នាផងដែរប្រសិនបើករណីលោក Steve Bruce ពិតជាត្រូវបានបណ្តេញចេញពីក្លឹបពិតមែន នាពេលខាងមុខ។

ទោះបីជាយ៉ាងណាក្តីប្រសិនបើព៏ត៌មាននេះ អាចទៅរួចមែននោះការចាកចេញពី Derby County នឹងមិនមែនជាឧបសគ្គសម្រាប់ការសម្រេចចិត្តរបស់ Rooney ឡើយប៉ុន្តែបញ្ហាត្រង់ថា Newcastle នឹងចង់បានគ្រូបង្វឹកម្នាក់ ក្នុងរយៈពេលយ៉ាងខ្លីប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top