កីឡា

Aguero ពិតជាបានបដិសេធ អាវលេខ១០ របស់ Messi

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានពន្យល់អំពីមូលហេតុអ្វី ដែលបានបណ្តាលឲ្យចិត្តលោក បដិសេធមិនទទួលយក អាវលេខដែលធ្លាប់ពាក់ និងយកលេខ១៩ជំនួសវិញ ពេលចាប់ផ្តើមជាមួយនឹង Barcelona ដំបូង។

Aguero បានបកស្រាយថា លោកពិតជាបានបដិសេធ មិនទទួលយកអាវលេខ១០ របស់កីឡាករ Lionel Messi ឡើយ ក្នុងពេលដែលមិត្តរួមក្រុមជម្រើសជាតិរូបនេះ បានចាកចេញ ហើយក៏សុខចិត្តទុកវា ឲ្យទៅកីឡាករអេស្បាញឆ្នើម វ័យក្មេងមានសមត្ថភាព Ansu Fati វិញ។

រំលឹកដែរថា Aguero បានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីចុងរដូវកាល ២០២០-២០២១កន្លងទៅពីក្លឹប Man City ដោយសង្ឃឹមថា នឹងអាចមកចូលរួមជាមួយ មិត្តរួមជម្រើសជាតិ Lionel Messi បានប៉ុន្តែបែរជាជួបនូវហេតុការណ៍ បែបនេះទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top