Chelsea បានយកឈ្នះ Malmo យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងការប្រកួត Champions League កាលពីយប់មិញ ប៉ុន្តែខ្សែប្រយុទ្ធរបស់ពួកគេទាំងពីរគឺ Romelu Lukaku និង Timo Werner ទទួលរងរបួសដូចគ្នា។
Chelsea ដែលជាក្រុមការពារតំណែងជើងឯក បានប្រកួតចុងក្រោយចាញ់ Juventus ប៉ុន្តែលេងទល់នឹង Malmo ពួកគេមិនឲ្យរបូតពិន្ទុឡើយ។ ៤គ្រាប់ របស់ក្រុមរហស្សនាមតោខៀវ ធ្វើបានដោយកីឡាករ Christensen, Kai Havertz និង Jorginho ប៉េណាល់ទី២គ្រាប់ម្នាក់ឯង។
យ៉ាណាមិញ ប្រកួតនេះ Lukaku បានប្ដូរចេញត្រឹមនាទីទី២៣ ដោយសារតែមានបញ្ហាកជើង ក្រោយ Lasse Nielsen កីឡាកររបស់ Malmo បង្កកំហុសលើ។ Werner ក៏បានប្ដូរចេញដូចគ្នា មុនតង់ទីមួយបញ្ចប់ ព្រោះមានរបួសសរសៃពួរ។ ជ័យជម្នះនេះបានជួយឲ្យ Chelsea ឈរនៅលេខ២ក្នុងពូល H មាន៦ពិន្ទុ ក្រោមក្រុមកំពូលតារាង Juventus ៣ពិន្ទុ៕ Source: Sabay