កីឡា

Saliba នឹងមិនត្រឡប់ទៅ Arsenal វិញឆាប់ពេកនោះទេ

កីឡាករវ័យក្មេង William Saliba ត្រូវបាន Telefoot ចេញផ្សាយថានឹងមិនសម្រេចចិត្តក្នុងការវិលត្រឡប់ទៅកាន់ក្លឹបចាស់ Arsenal វិញក្នុងពេលឆាប់ៗពេកនោះទេ ក្រោយពេលកំពុងស្នាក់ អាស្រ័យជាកីឡាករខ្ចីជើង ជាមួយនឹងក្លឹបបារាំង Marseille។

តាមកុងត្រាខ្ចីជើងកីឡាករ វ័យ២០ឆ្នាំរូបនេះ នឹងត្រូវបំពេញភារកិច្ចពេញមួយ រដូវកាលថ្មី២០២១-២០២២ ជាមួយនឹងកីឡាដ្ឋាន Stade Velodrome របស់ Marseille ប៉ុន្តែមួយរយៈ ចុងក្រោយនេះបែរ មានលេចឬដំណឹងថា Arsenal នឹងអាចហៅគាត់ ឲ្យត្រឡប់ទៅជួយក្លឹបវិញ ក្នុងខែមករាខាងមុខនេះ។

គួរឲ្យដឹងដែរថា ចាប់តាំងពីបានផ្ទេរមកចូលរួមជា មួយនឹង Marseille កន្លងមក Saliba បានបង្ហាញទំរង់ ដ៏ល្អប៉ុន្តែទោះបីជាមានព័ត៌មាន អំពីការវិលត្រឡប់ទៅ លីគកំពូលអង់គ្លេសក្តី ប៉ុន្តែជឿជាក់ថាគាត់នឹង បន្តលេងនៅបារាំង យ៉ាងហោចណាស់ ដល់រដូវក្តៅក្រោយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top