កីឡា

Lukaku និង Werner សុទ្ធតែរបួសក្នុងការប្រកួត ប៉ះនឹង Malmo

កីឡាករខ្សែប្រយុទ្ធជួរមុខឈុតធំ ទាំងពីរនាក់របស់ក្លឹបតោខៀវ Chelsea សុទ្ធតែបានទទួលរងរបួស
ធ្ងន់ធ្ងរនៅក្នុងការប្រកួត ពាក់កណ្តាលតង់ទី១ប៉ុណ្ណោះ នៃការប្រកួតប៉ះនឹងក្រុម Malmo។

កីឡាករ Romelu Lukaku ត្រូវបានបង្ខំចិត្តប្តូរចេញពីការប្រកួតដោយសារបញ្ហាប៉ះទង្គិចចំក្បាលជង្គង់
ខណៈដែល Werner ក៏បានទទួលរងរបួសដូចគ្នាត្រឹមរយៈពេលប៉ុន្មាននាទីក្រោយមក។

កីឡាករទាំងពីរប្តូរចេញក្នុងពេលដែល Chelsea នាំមុខមួយគ្រាប់ទៅហើយប៉ុន្តែក្រោយការប្តូរ ចេញក្រុមបែរ
ជាអាចបង្កើនការប្រយុទ្ធនិង បញ្ចប់លទ្ធផលនៃការប្រកួតនៅ Champion League ឈ្នះ Malmo ៤ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top