អតីតកីឡាករខ្សែ ប្រយុទ្ធហង្សក្រហម Liverpool ដែលបច្ចុប្បន្ន កំពុងលេងឲ្យ Man City កីឡាករ Raheem Sterling ត្រូវបានគេជឿជាក់ថា កំពុងបង្ហាញវត្តមានមានចំនួន កំណត់នៅឡើយជាមួយ នឹងទឹកដី Etihad ។
The Goal និង Fichajes បានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool ក្រោយស្ទាបស្ទង់បាននូវស្ថានភាព
ពេលនេះកំពុងរៀបចំផែនការ ក្នុងការសុំចរចា ជាមួយនឹង Man City ដើម្បីអាចឲ្យ Sterling ត្រឡប់មកកាន់ទឹកដី
Anfield វិញ ។
Sterling បានជួយឲ្យ Man City លើកពានស្ទើររាប់ភ្លេច ប៉ុន្តែមកដល់រដូវកាលថ្មីកីឡាករ រូបនេះហាក់ដូចជាបាត់បង់ តំណែង ទៅឲ្យកីឡាករចំណូលថ្មីៗ វ័យក្មេងៗវិញដូចនេះកីឡាករផ្ទាល់ ក៏កំពុងស្វែងរកក្លឹបថ្មី ដើម្បីទទួលបានឱកាសច្រើន មកវិញផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី