កីឡា

Chelsea មានបំណងចង់បាន Hazard ត្រឡប់មកវិញ

អតីតកីឡាករខ្សែ ប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard មួយរយៈចុងក្រោយនេះ កំពុងលេចឬព័ត៌មាន អំពីការចាកចេញ ពីក្លឹបអេស្បាញ Real Madrid ហើយ បន្ទាប់ពីបានចំណាយពេលជាច្រើន រដូវកាលនៅទីនេះ ទាំងដែលមិនបានទទួល លទ្ធផលល្អប្រសើរ សោះឡើយ។

តារាឆ្នើមរបស់ប៊ែលហ្ស៊ិករូបនេះ ត្រូវបាន The Goal អះអាងថា នឹងអាចវិលត្រឡប់ មកកាន់ទឹកដី Stamford Bridge វិញនាពេលខាងមុខនេះពី ព្រោះថា តោខៀវ Chelsea ក៏បានដាក់ផែនការ ដើម្បីធ្វើកិច្ចការងារ នេះរួចទៅហើយ។

ចាប់តាំងតែពីបានផ្ទេរ មកអេស្បាញចូលរួមជា មួយនឹង Real Madrid ក្នុងនាមជាកីឡាករ លេខ៧ ក្តីប៉ុន្តែកីឡាកររូបនេះ មិនសូវបានបង្ហាញខ្លួន ជាប់លាប់ឡើយ ដោយសារ តែរបួសញាំញីរហូតមក ប៉ុន្តែខណៈ ដែលក្លឹបចាស់ របស់ខ្លួនគឺ Chelsea កំពុងរីករាយនឹងពានរង្វាន់ ជាបន្តបន្ទាប់ហើយជាពិសេស ចុងក្រោយនេះគឺ Champions League ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top