កីឡា

ឮថា Nate Diaz ឈប់​វាយ​នៅ UFC និង​ត្រៀម​ប្រកួត​ជាមួយ Jake Paul

Josh Thompson ដែល​ជា​អតីត​កីឡាករ ​​របស់ UFC ជឿជាក់​ថា Nate Diaz កំពុង​នៅ​លើ​ផ្លូវ​ត្រៀម​ ចាកចេញ​ពី​ស្ថាប័ន UFC បន្ទាប់​ពី​ក្រោយ​ចប់។

Diaz នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ សម្រាប់​កុងត្រា​ របស់​គេ​ជាមួយ UFC ខណៈ​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ ​ជាមួយ​លោក Dana White។ Thompson គិត​ថា Diaz នឹង​ចាកចេញ​ពី​ស្ថាប័ន​មួយ​នេះ ហើយ​ទៅ​ប្រកួត​ប្រដាល់​សកល​ជាមួយ Jake Paul ព្រោះ​ថា ​ទី​នោះ​អាច​រក​លុយ​បាន​ច្រើន​ជាង។

និយាយ​ក្នុង​កម្មវិធី​យូធូប​មួយ Thompson បញ្ជាក់​ថា៖ “គេ (Diaz) កំពុង​ចាកចេញ​ពី UFC ។ គេ​​នឹង​ប្រកួត​ជាមួយ Jake Paul ។ នេះ​គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ ។ គេ​មិន​ប្រកួត​នៅ UFC ទៀត​ទេ ។ គេ​ឆ្អែត​ជាមួយ MMA​ ហើយ ។ គេ​ដឹង​ថា ប្រកួត​​ជាមួយ Jake អាច​ធ្វើ​ឲ្យ​គេ​បាន​ចំណូល​ច្រើន​ជាង​ប្រកួត​ជាមួយ McGregor ទៀត” ៕

Most Popular

To Top