កីឡា

Arteta ជឿជាក់ថាទំរង់ថ្មីរបស់ Aubameyang នឹងអាចជួយឲ្យក្រុមកាន់តែខ្លាំង

គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta នៅសប្តាហ៍នេះ បានធ្វើការលើកឡើងថា កីឡាករខ្សែប្រយុទ្ធជួរមុខ Pierre Emerick Aubameyang កំពុងឈានឆ្ពោះមួយជំហ៊ានទៀត ដើម្បីជួយបង្កើនសមត្ថភាព របស់ក្រុមទាំងមូល។

ប្រធានក្រុមរបស់ Arsenal រូបនេះគឺជាឧបករណ៍ដ៏សំខាន់ របស់ក្រុមក្នុងការទទួលបានជ័យជំនះ ការប្រកួតប៉ុន្មានដងចុងក្រោយ នេះជាពិសេសគឺការប្រកួតប៉ះនឹង Aston Villa កាលពីចុងសប្តាហ៍កន្លងមក។

គ្រូបង្វឹករូបនេះបានបញ្ជាក់ អំពីក្តីរីករាយទៀតថា Aubameyang មិនត្រឹមតែកើនឡើងនៃ សមត្ថភាពលេងនោះទេ ប៉ុន្តែគាត់ក៏កំពុង
បង្កើនភាពជាអ្នកដឹកនាំ ក្រុមផងដែរក្នុងនាមជាប្រធានក្រុម ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top