កីឡា

Real Madrid ចង់បាន Arteta មកជំនួសលោក Carlo Ancelotti

The Goal ចេញផ្សាយ នៅថ្ងៃនេះបានអះអាងថាមានព័ត៌មានច្បាស់ៗ ជាច្រើនថាក្លឹបយក្សអេស្បាញ Real Madrid ពិតជាមានបំណងចង់ បានគ្រូបង្វឹកលោក Mikel Arteta មកជំនួសតំណែង របស់លោក Carlo Ancelottiមែន។

ក្នុងចំណោមនោះសូម្បីតែលោក Rio Ferdinand ក៏បានធ្វើការអះអាងបញ្ជាក់អំពីពត៌មាននេះដែរ ហើយគាត់បានថ្លែងបែបនេះថា៖ខ្ញុំបានដឹងថាលោក Ancelotti មានបំណង ចង់ចាក ចេញហើយក្នុងនោះ Arteta គឺជាបេក្ខភាពដ៏សាកសមបំផុត នៅពេលនេះហើយស្ទើរ គ្រប់ទីកន្លែង ខ្ញុំបានលឺអំពីព័ត៌មាននេះ ដូចគ្នាដែរ។

បច្ចុប្បន្នលោក Arteta កំពុងដឹកនាំក្រុមកាំភ្លើងធំ Arsenal បានយ៉ាងល្អកំពុងមានពិន្ទុនាំមុខគេ ក្នុងតារាងកំពូលអង់គ្លេសដែលមាន Man City កំពុងតាមពីក្រោយផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top