កីឡា

Foden អាចវិលត្រឡប់ មកជួយក្រុមវិញហើយ

កីឡាករខ្សែប្រយុទ្ធ អង់គ្លេស Phil Foden ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មកវិញ ហើយដើម្បីជួយក្រុមមេឃខៀវ Man City ក្នុងការប្រកួតពានរង្វាន់ Champions League ។

ទោះបីជាយ៉ាងការវិល ត្រឡប់មករបួសវិញ ក្នុងនាមជាកីឡាករបម្រុងក្តី ក្នុងការប្រកួតប៉ះនឹងក្រុម Bayern Munich ប៉ុន្តែជឿជាក់ថា Foden នឹងអាចទទួលបានឱកាស ចូលរួមការប្រកួតដ៏សំខាន់នេះជាមិនខាន ។

Foden ត្រូវបានទទួលរងរបួស នៅក្នុងការប្រកួតរវាងអង់គ្លេស ជាមួយនឹងអ៊ុយក្រែន កាលពីវគ្គជម្រុះពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ កាលពីខែមិនា ហើយក៏ត្រូវការ វះកាត់ជាបន្ទាន់ផងដែរ។

ថ្មីៗនេះគ្រូបង្វឹក របស់ក្លឹបលោក Pep Guardiola បានអះអាងថាក្រោយការព្យាបាល របួសតាំងតែពីខែមិនាមកពេលនេះ គាត់ Foden នឹងអាចវិលត្រឡប់មកវិញ ក្នុងបញ្ជីកីឡាករ ដែលនឹងអាចចូលរួមប្រកួតជើងទឹ២ ជាមួយនឹង Bayern Munich៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top