កីឡា

មេដាយ អូឡាំពិក ទីក្រុងប៉េកាំង ឆ្នាំ២០២២ ត្រូវដាក់បង្ហាញ ជាមួយការរាប់ ថយក្រោយ១០០ ថ្ងៃ

ក្រុងប៉េកាំង ៖ យោងតាមការចេញផ្សាយពី Xinhua បានឲ្យដឹងថា ទីក្រុងប៉េកាំង បានប្រារព្ធពិធីរាប់ថយ ក្រោយរយៈពេល១០០ ថ្ងៃរហូតដល់ ថ្ងៃបើកជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ កាលពីថ្ងៃអង្គារជាមួយ នឹងការបង្ហាញមេដាយ សម្រាប់ការប្រកួត ។

សម្រាប់ការប្រកួតត្រូវដាក់ ឈ្មោះថា “Tongxin” មានន័យថា “រួមគ្នាជាតែមួយ ” ជាមួយមេដាយមានរង្វង់កង៥ ដែលបង្កប់នូវទស្សនវិទ្យា ប្រពៃណីចិន នៃភាពសុខដុមរមនា រវាងស្ថានសួគ៌ ផែនដី និងមនុស្ស ។ រង្វង់នេះក៏ជានិមិត្តរូប នៃរង្វង់អូឡាំពិក ដែលឆ្លាក់នៅរង្វង់ខាងក្នុង និងស្មារតីអូឡាំពិក បង្រួបបង្រួមពិភពលោក តាមរយៈកីឡា ។

មិនដល់មួយសប្តាហ៍ បន្ទាប់ពីអណ្តាតភ្លើងអូឡាំពិក បានមកដល់ប្រទេសចិន បន្ទាប់ពីវាត្រូវបានបំភ្លឺ នៅ Ancient Olympia ប្រទេសក្រិក ការបង្ហាញការរចនា មេដាយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ខណៈការត្រៀមរៀបចំ សម្រាប់ Beijing 2022 ឈានចូលដំណាក់ កាលចុងក្រោយរបស់ពួកគេ ។

សម្រាប់កាលធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០០៨ ដោយ ជោគជ័យ ទីក្រុងប៉េកាំងនឹងក្លាយ ទៅជាទីក្រុងដំបូងគេ ដែលរៀបចំព្រឹត្តិការណ៍កីឡា ពិភពលោក ទាំងរដូវក្តៅ និងរដូវរងានាពេលឆាប់ៗនេះ ។

ការរំលេចវប្បធម៌ និងបច្ចេកវិទ្យារបស់ចិន៖ អ្នករៀបចំ Beijing 2022 បានទាញយកអត្ថប្រយោជន៍ ពីព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ដើម្បីបង្ហាញពីវប្បធម៌ និងការច្នៃប្រឌិតបច្ចេកវិទ្យា របស់ចិន ដូចដែលប្រទេស ម្ចាស់ផ្ទះមុនៗបានធ្វើ ។

ការរចនាមេដាយត្រូវបានបំផុស គំនិតពីបំណែក នៃគ្រឿងអលង្ការចិន មានឈ្មោះថា “Bi” ជាគ្រាប់ត្បូងពេជ្រ២ មានរន្ធរាងជារង្វង់ នៅចំកណ្តាល គឺជាត្បូងពេជ្រត្រូវបានចាត់ទុកថា ជាគ្រឿងតុបតែងដ៏ថ្លៃថ្លា និងមិនអាចកាត់ថ្លៃ បាននៅវប្បធម៌ប្រពៃណីចិន ចំណែកមេដាយនេះ គឺជាសក្ខីភាពនៃកិត្តិយស និងការខិតខំប្រឹងប្រែងមិនឈប់ ឈររបស់អត្តពលិក ៕ដោយ៖លី ភីលីព

Most Popular

To Top