កីឡា

Ancelotti ពន្យល់មូលហេតុ មិនដាក់ឲ្យ Hazard លេង

តារាឆ្នើម របស់ប៊ែលហ្ស៊ិក Eden Hazard បានត្រឹមដាក់ឲ្យអង្គុយកៅអី បម្រុងប៉ុណ្ណោះ នៅក្នុងការប្រកួត ដ៏សំខាន់មួយរវាង
ក្រុម Real Madrid ជាមួយនឹង Barcelona ។

កីឡាករ Hazard ក្នុងវ័យ៣០ឆ្នាំ គឺមិនត្រូវបានដាក់ឲ្យចូលរួម ក្នុងការប្រកួតឡើយ ក្នុងការប៉ះទង្គិចគ្នា Clasico ដោយយកជ័យ
ជំនះលើក្រុម Barcelona ក្នុងលទ្ធផល២ ទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យ។

ថ្លែងទៅនឹងបញ្ហានេះ គ្រូបង្វឹកលោក Ancelotti បានប្រាប់ទៅអ្នកកាសែតថា ៖ គាត់(Hazard) អាចលេងទាំង ក្នុងប្រព័ន្ធ4-3-3 និង
ប្រព័ន្ធ 4-4-2 បានក្នុងពេលនេះ ប៉ុន្តែមានគ្រូបង្វឹកម្នាក់ ក្នុងចំណោមក្រុមការងារបានជ្រើសយកកីឡាករផ្សេង ជំនួសរូបគាត់ទៅវិញហើយបញ្ហា
សំខាន់ៗមួយទៀតរបួសជាប្រចាំ របស់គាត់នៅមិនទាន់អាចធ្វើឲ្យគាត់ អាចបង្ហាញទំរង់លេង ដល់ចំណុចកំពូល នៅឡើយក្នុងពេលឆាប់ៗបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top