កីឡា

Barcelona នៅតែមានក្តីសង្ឃឹមថា អាចធ្វើការជាមួយនឹងលោក Jurgen Klopp

The Mirror នៅថ្ងៃនេះបាន ចេញផ្សាយថាលោក Jurgen Klopp ដែលបច្ចុប្បន្នមានកុងត្រា ជាមួយនឹងក្លឹបហង្សក្រហម Liverpool រហូតទៅដល់ឆ្នាំ២០២៤ នោះនឹងនោតែមាន ឈ្មោះជាគោលដៅរបស់ ក្លឹបយក្សអេស្បាញ Barcelona ដដែលទោះបីជាយ៉ាងណាក្តី។

មកដល់សប្តាហ៍នេះនៅតែមាន ព័ត៌មានចចាមអារ៉ាមដដែលថាលោក Jurgen Klopp នឹងក្លាយទៅជាគ្រូបង្វឹកសម្រាប់ ជំនួសតំណែងរបស់លោក Ronald Koeman ក្នុងពេលដែលក្លឹប Barcelona កំពុងប្រឈមមុខ ទៅនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុ នៅឡើយនោះ។

បុរសអាល្លឺម៉ង់វ័យ ៥៤ឆ្នាំរូបនេះ មានបទពិសោធអស់រយៈពេលជាង ៣ទសវត្សចុងក្រោយនេះ ជាមួយនឹងក្លឹបនៅលីគកំពូលៗដូចជា Mainz , Dortmund និង Liverpool ហើយក៏បានជួយឲ្យក្រុម ទាំងនោះលើកពានរង្វាន់មិន តិចនោះដែរក្នុងរយៈពេលនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top