កីឡា

PSG ចូលរួមប្រជែងយក Raphinha ពី Leeds UTD

The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួម ក្នុងការប្រជែងយកតារា ឆ្នើមរបស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេសជាមួយ នឹងក្លឹបធំៗផ្សេងទៀត។

កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនឲ្យឈុតធំ របស់ប្រេស៊ីលជាលើកដំបូង កាលពីការប្រកួតចុងក្រោយ របស់ជម្រើសជាតិប្រេស៊ីល និងក៏បានមានឈ្មោះនៅក្នុងបញ្ជីគ្រាប់បាល់ ព្រមទាំងបោះបាល់ឲ្យមិត្តរួមក្រុមចំនួន ៤គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៣ដង។

ក្រៅពីតែពី PSG ហើយ Raphinha ដែលកំពុងឡើងទំរង់ លេងខ្លាំងជាមួយនឹងក្លឹប Leeds UTD នោះក៏កំពុងក្លាយជាកីឡាករ គោលដៅធំៗរបស់ក្លឹបនៅអង់គ្លេសផ្សេងទៀតក្លឹប នៅអេស្បាញនិងតំបន់អ៊ឺរ៉ុប មួយចំនួនទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top