អ្នកចាត់ការ Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែង ក្នុងក្លឹប Barcelona ហើយក្រោយដឹកនាំ បាន១៤ខែនៅកីឡដ្ឋាន Nou Camp។
Barca ពេលនេះមានតែ១៥ពិន្ទុប៉ុណ្ណោះ ពីការលេង១០ប្រកួតក្នុង La Liga និងបានចាញ់២ប្រកួត ក្នុងពានរង្វាន់ Champions League ក្នុងវគ្គសន្សំពិន្ទុ។ ពេលនេះពួកគេកំពុងនៅលេខ៩ ក្នុងតារាងពិន្ទុ La Liga ក្រោយចាញ់ Rayo Vallecano កាលពីយប់មិញ។
នេះគឺជាការចាញ់៣ប្រកួត ក្នុងចំណោម៤ប្រកួតចុងក្រោយ របស់ Barca នៅក្នុងលីគ។ អតីតវីរបុរសរបស់ក្លឹបលោក Xavi ដែលកំពុងដឹកនាំនៅ Al Sadd SC ក្លឹបក្នុងប្រទេសកាតា ត្រូវបានគេមើលឃើញថា អាចនឹងមកជំនួសកន្លែងលោក Koeman៕ Source: Sabay