កីឡា

PSG ចូលរួមប្រជែងយក Raphinha ពី Leeds UTD

The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថា​ ក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួម ក្នុងការប្រជែងយកតារឆ្នើម របស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេស ជាមួយនឹងក្លឹបធំៗផ្សេងទៀត។

កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនឲ្យឈុតធំ របស់ប្រេស៊ីលជាលើកដំបូង កាលពីការប្រកួតចុងក្រោយ របស់ជម្រើសជាតិប្រេស៊ីល និងក៏បានមានឈ្មោះ នៅក្នុងបញ្ជីគ្រាប់បាល់ព្រមទាំងបោះបាល់ ឲ្យមិត្តរួមក្រុមចំនួន៤គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៣ដង។

ក្រៅពីតែពី PSG ហើយ Raphinha ដែលកំពុងឡើងទំរង់លេងខ្លាំង ជាមួយនឹងក្លឹប Leeds UTD នោះក៏កំពុងក្លាយជា កីឡាករគោលដៅធំៗរបស់ក្លឹប នៅអង់គ្លេសផ្សេងទៀត ក្លឹបនៅអេស្បាញ និងតំបន់អ៊ឺរ៉ុប មួយចំនួនទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top