កីឡា

Bayern Munich បរាជ័យធ្ងន់ធ្ងរ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតយប់មិញ

បរាជ័យ ក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ ទៅលើក្រុម Borussia Monchengladbach បានធ្វើឲ្យវាក្លាយ ទៅជាបរាជ័យ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រយៈពេល៤៣ឆ្នាំ ចុងក្រោយ របស់ខ្លួនក្នុងការប្រកួតពានរង្វាន់ DFB-Pokal កាលពីយប់ថ្ងៃពុធម្សិលមិញ។

Monchenglabach អាចនាំមុខបានមុន១គ្រាប់ដំបូង តាំងតែពី៣នាទីដំបូង ហើយបន្តរកបាន២គ្រាប់ទៀត ក្នុងរយៈពេលត្រឹមតែ២១នាទី នៃការប្រកួតដែលធ្វើឲ្យចប់ ការប្រកួតត្រឹមវគ្គទី១ ក្រុម Bayern Munich គឺបានចាញ់ ក្នុងលទ្ធផល៣ទល់នឹង ០រួចទៅហើោយ។

ទោះបីជាយ៉ាងណាក្តី បរាជ័យ ទៅលើក្រុម Monchengladbach លើកនេះគឺបានក្លាយទៅជាបរាជ័យផ្ទួនៗ ចំនួន២រដូវកាលជាប់គ្នា ហើយ សម្រាប់ពានរង្វាន់ DFB-Pokal ហើយរដូវកាលនេះ ត្រឹមវគ្គ៣២ក្រុមចុងក្រោយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top