កីឡា

ប្រធានកីឡាក្រវិលលើទឹកកក៖ ទីក្រុងប៉េកាំង នឹងធ្វើការងារបានល្អ សម្រាប់ការប្រកួតកីឡអូឡាំពិក

ទីក្រុងប៉េកាំង៖ ដោយសួរពីគំនិតរបស់នាង សម្រាប់ការចាប់ផ្តើមសប្តាហ៍នេះ រហូតដល់ការរាប់ថយក្រោយ១០០ថ្ងៃ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ប្រធានសហព័ន្ធកីឡាក្រវិលពិភពលោក លោកស្រី Kate Caithness បានឆ្លើយតប យ៉ាងម៉ឺងម៉ាត់ថា ទីក្រុងប៉េកាំងនឹងធ្វើការងារដ៏ល្អបំផុត នៃការរាប់១០០ ថ្ងៃមិនអាចរង់ចាំបានឡើយ។

ទំនុកចិត្តរបស់លោកស្រី Caithness កើតចេញពីបទពិសោធន៍របស់នាងក្នុងការប្រកួតកីឡារដូវក្តៅឆ្នាំ២០០៨ ក្នុងរដ្ឋធានី ក៏ដូចជាអ្វីដែលនាង បានឃើញនៅក្នុងព្រឹត្តិការណ៍ សាកល្បងកីឡាក្រវិល ការប្រកួត Beijing 2022នៅសប្តាហ៍នេះ។
កាលពី១៣ ឆ្នាំមុន ជនជាតិស្កុតបានបម្រើការនៅគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិក ដោយបានជូនផ្កាដល់ម្ចាស់មេដាយនៅមជ្ឈមណ្ឌលជាតិ Aquatics Center ហៅកាត់ថា Water Cube ជាកន្លែងដែលវីរបុរសអាមេរិក Michael Phelps បានហែលទៅយកមេដាយមាសចំនួន៨របស់លោក។

ឥឡូវនេះផ្ទាំងទឹកកកនៅលើអាងហែលទឹក ដោយកន្លែងនោះបានប្តូរឈ្មោះទៅជា ‘Ice Cube’ បច្ចុប្បន្នកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Wheelchair Curling Championship ឆ្នាំ ២០២១។
លោកស្រី Caithness មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងប្លង់នៃវាលលេង ហើយចាប់អារម្មណ៍ជាពិសេសជាមួយនឹងអេក្រង់យក្សថ្មី។ ពួកគេបានធ្វើការងារដ៏ល្អ៕

ដោយ៖លី ភីលីព

Most Popular

To Top